ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលតារាសម្ដែងថៃស្រី Aff Tasaorn ក្លាយជាស្រ្ដីមេម៉ាយជាច្រើនឆ្នាំមក បុរសៗមិនតិចនោះទេ ដែលតាមចោមរោមនាង តែនាងហាក់បីដូចជាមិនទាន់បើកបេះដូងទទួលយកនរណាឡើង ក្រៅពេលប្រើជីវិតយ៉ាងសុីវិល័យរស់នៅជាមួយកូនស្រី។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ថ្មីៗនេះគ្រប់គ្នាបានឃើញរូបភាព ដែលតារាស្រីរូបនេះបង្ហោះក្នុងបណ្ដាញសង្គម ជាមួយរថយន្តស្ព័រស៊េរីទំនើបជាច្រើនគ្រឿង ដែលតម្រៀបនៅខាងមុខផ្ទះរបស់នាង ហើយរថយន្តនេះត្រូវបានគេស្គាល់ថា សុទ្ធសឹងតែជារថយន្តនាង ព្រោះនាងចូលចិត្តតាំងពីអាយុ១៨ឆ្នាំមកម្ល៉េះ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើន ពិតជាសរសើរតារាស្រីរូបនេះ ទោះបីជាមានឈ្មោះជាស្ដ្រីមេម៉ាយ តែនាងនៅតែរឹងមាំ និងរស់នៅជាមួយជីវិតហាយសូយ៉ាងសុីវីល័យខ្លាំងទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី