ដុងណាស់! កូនប្រុសទាំងពីររបស់ ខាន់ ជេមស៍ នាំគ្នារាំបទលោកប៉ាឡើងឡូយតែម្ដង!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងប្រុសល្បីឈ្មោះ ខាន់ ជេមស៍ ដឹកដៃកូនប្រុសរបស់ខ្លួនចេញបទចម្រៀងរួមគ្នាមក មហាជនជាច្រើនបាននាំគ្នាកោតសរសើរពីសមត្ថភាពសិល្បៈ កូនប្រុសលោកយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញវីដេអូ ដែលកូនប្រុសទាំងពីររបស់តារាចម្រៀងប្រុសរូបនេះ បាននាំគ្នាបញ្ចេញសមត្ថភាពរាំក្នុងបទចម្រៀងខ្លួនច្រៀងជាមួយលោកប៉ា មើលទៅកាយវិការពិតជារស់រវើកគួរឲ្យសរសើរខ្លាំងតែម្ដង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនេះ គ្រប់គ្នាក៏កាន់តែសរសើរ កូនប្រុសទាំងពីររបស់លោក ខាន់ ជេមស៍ ដែលមានដុងសិល្បៈតាំងពីរក្មេង ហើយគ្រប់គ្នាក៏សង្ឃឹមថាអ្នកទាំងពីរនិងស្នងដំណែងពីឪពុកនាថ្ងៃអនាគតទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី