Ann Thongprasom ព្រមបើកចិត្តនិយាយរឿងគម្រោងមង្គលការ……គ្រាន់តែបណ្ដាការដែល A Thinphan ជូនជាអគារមួយយ៉ាង…!! មានរូបភាព
ម្ចាស់ក្សត្រីនៃសិល្បៈតារាស្រី Ann Thongprasom គ្រប់គ្នាទន្ទឹងរងចាំស្ដាប់ដំណឹងល្អរឿងមង្គលការកើតឡើងជាច្រើនឆ្នាំ ជាក់ស្ដែងនាងបានបើកចិត្តតាមរយៈកម្មវិធី 3Zap ទាក់ទងនិងរឿងរ៉ាវស្នេហា 20ឆ្នាំជាមួយនិង A Thinphan ដែលគង់វង់គ្មានអ្វីអាចមកអង្រួនបានព្រមទាំងបង្ហាញពីគម្រោងផែនការដែលត្រូវបានពន្យាពេលម្ដងទៀត
ដោយពិធីករក្នុងកម្មវិធីបានសួរនូវសំនួរយ៉ាងឆាប់រហ័សម្នាក់ម្ដងៗ ហើយសាម៉ីខ្លួនខាងស្រីបាននិយាយពីរឿងរ៉ាវស្នេហាថា ទាក់ទងគ្នាមក 20ឆ្នាំលោក A ដូចជាសមាជិកក្នុងគ្រួសារម្នាក់ ក្រៅពីនេះខ្ញុំនិយាយរឿងថ្ងៃកំណើតរៀបការដែលត្រូវបានពន្យាពេលផងដែរថាដោយមុននិងគម្រោងផែនបានរៀបចំឡើងហើយប៉ុន្ដែខ្លួនបានធ្វើអោយរលាយទៅវិញ ដោយសារតែរៀបចំពេលវេលាមិនត្រូវនិងខ្លួនទើបរំលងទៅ ចំណែកឯ A គាត់យល់អំពីស្ថានភាពគ្រប់យ៉ាងទើបអាចឆ្លងផុតមកដល់ពេលនេះ ហើយនិងនាងនៅប្រាប់ទៀតថាក្នុងពេលនេះក៏អូខេហើយ មានក្ដីសុខណាស់ រឿងមានកូនក៏មិនមាននៅក្នុងគម្រោងផែនការណ៍នេះទេ
ទាំងអស់នេះបង Nom បានសួររឿងអគារដែលសាងឡើងដើម្បីជាបណ្ដាការមែនឬយ៉ាងណា រឿងនេះខាងស្រីបានឆ្លើយតបដោយអារម្មណ៍ល្អថា អគារនិងជាលុយរបស់លោក A ប៉ុន្ដែជាឈ្មោះរបស់ Ann អោយដោយក្ដីស្នេហាចា ហើយនៅមានប្រាប់បែបកំប្លែងៗនិងអារម្មណ៍ល្ងថា ឃើញឈ្មោះអគារដែរទេជាឈ្មោះ Anne Place ហើយចម្លើយនេះធ្វើអោយ បង Nom ទះដៃអោយភ្លាមៗ ដោយប្រាប់ថាប្អូនយើងស្អាតណាស់តាមមកជាមួយសំលេងអស់សំណើចខ្លាំងៗទៀតផង
អត្ថបទដោយ : នីត្តា