ម្ដាយល្អ! ទោះបីឃើញកូនខុសឆ្គងយ៉ាងណា កែវ ចាន់និមល មិនដែលយកកូនទៅប្រៀបធៀប!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ទោះបីជាពិធីការិនីអ្នកនាង កែវ ចាន់និមល រវល់និងការងារសិល្បៈរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏អ្នកនាងតែងតែបំពេញតួនាទីជាម្ដាយដ៏ល្អ មើលថែកូន និងផ្ដល់ភាពកក់ក្ដៅដល់កូនរបស់ខ្លួនផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះមហាជននិងហ្វេនៗជាច្រើនពិតជាសរសើរអ្នកនាង​ នៅពេលឃើញអ្នកនាងបង្ហោះវីដេអូរៀបរាប់ អំពីកូនរបស់ខ្លួនយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ទោះបីឃើញកូនខុសឆ្គងយ៉ាងណាក៏ដោយ ខ្ញុំមិនដែលយកកូនខ្ញុំទៅប្រៀបធៀបជាមួយនឹងកូនអ្នកដទៃ មិនថាមិត្តភក្ដិ ឬបងប្អូនគាយើឡើយ។ ខ្ញុំគិតថា ការដែលយកកូនយើងទៅប្រៀបធៀបជាមួយនឹងកូនអ្នកដទៃទៀត ខ្ញុំមានអារម្មណ៍ថាកូនគាត់ មិនសូវមានភាពស្និទ្ធស្នាលជាមួយនឹងយើង ម្យ៉ាងគាត់ចាប់ផ្ដើមអន់ចិត្ត ឬតូចចិត្ត។ សំខាន់បំផុតនោះ គាត់នឹងមានអារម្មណ៍ថា មិនសូវសប្បាយចិត្ត ជាមួយនឹងបុគ្គលដែលយើងយកគាត់ទៅប្រៀបធៀបតែម្ដង»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរ និងចង់ឲ្យអ្នកម្ដាយគ្រប់រូប យកគំរូតាមពិធីការិនីរូបនេះគ្រប់ៗគ្នា៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី