វគ្គសំខាន់!! អូន Kawin – ប៉ា Korn នាំគ្នាលេងទឹកក្នុងអាងជាមួយគ្នាគ្មានខ្វល់អីតិចទេ សំខាន់កំលោះសង្ហាទាំងពីរនៅមាន…..! មានរូបភាព
នៅក្នុងពេលថ្មីៗនេះក្នុង IG story @kornnarongdej ផ្ទាល់ខ្លួនរបស់ប៉ាៗ Korn Narongdej បាននាំយករូបភាពដែលបានថតក្នុងសកម្មភាពពិសេសរវាងប៉ានិងកូនប្រុសក្នុងវ័យ 6ខែគឺអូន Kawin មកផុសចែករំលែកអោយហ្វេនៗបានញញឹមតាមនិងខ្នាញ់ចំពោះភាពគួអោយស្រលាញ់របស់អ្នកទាំងពីរ
ដោយនៅក្នុងវគ្គនេះបានបង្ហាញអោយឃើញរូបភាពរបស់អ្នកទាំងពីរកំពុងតែលេងទឹកយ៉ាងសប្បាយរីករាយ ជាពិសេសបំផុតនោះគឺអូន Kawin កំលោះសំណព្វចិត្តតូចដែលមើលទៅហាក់បីដូចជាសប្បាយខ្លាំងណាស់ ហើយថែមទាំងមានចោលកន្ទុយភ្នែកដ៏ទាក់ទាញដាក់កាមេរ៉ាទៀតផង
កាន់តែធំកាន់តែគួអោយស្រលាញ់ ថែមទាំងមានអារម្មណ៍ល្អដូចប៉ាម៉ាក់ពេញ 100ភាគរយទៀត មិនប្លែកចិត្តទេដែលគ្រប់គ្នាស្រលាញ់និងគាំទ្របែបនេះ
អត្ថបទដោយ : នីត្តា