ចង់លើសជាតិស្ករ! តោះទៅស្ដាប់សម្ដី សុខ សោម៉ាវត្តី រៀបរាប់ថ្ងៃខួបស្នេហាគម្រប់៥ឆ្នាំ!

បើគិតមកទល់និងបច្ចុប្បន្ននេះតារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ មានទំនាក់ទំនងស្នេហានិងគ្នារយៈពេល៥ឆ្នាំហើយ ថ្វីត្បិតតែអ្នកទាំងពីរមិនទាន់គិតគូរឿងរៀបអាពាហ៍ពិពាហ៍ តែស្នេហាអ្នកទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃនៅតែផ្អែមល្ហែមខ្លាំងឡើងៗដដែល។

ជាក់ស្ដែងសម្រាប់ថ្ងៃខួបស្នេហាគម្រប់៥ឆ្នាំនេះ យើងបានឃើញអ្នកនាង សុខ​ សោម៉ាវត្តី បានបង្ហាញអារម្មណ៍នៅក្នុងចិត្តរបស់ខ្លួនទៅកាន់គូស្នេហ៍យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នកខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម និងពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នករហូតមកដល់ថ្ងៃមួយដែលខ្ញុំសំរេចចិត្តច្បាស់លាស់ហើយថា ខ្ញុំនិងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយសុំអោយតែគាត់ « ច្បាស់លាស់ » ព្រោះខ្ញុំខ្លួនឯងចាស់ហើយលែងមានពេលគិតនិងចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ 5 ឆ្នាំទៅហើយបងប្អូន 5 ឆ្នាំដែលបងផ្តល់អោយ វាលើសពីមនុស្សដែលអូនចង់បានហើយ ( ហួស Target ហើយហ៊ា) បើ 5ឆ្នាំកន្លងមកការធ្វើល្អវាជាកុហក ការលួងលោម ហ៊ាហា៎អូនសុំអាម៉ូតដូច 5ឆ្នាំកន្លងមកនេះ តែ 60ឆ្នាំទៀតបានហើយណា Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍»

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនបាននាំគ្នា ចូលរួមអបអរ និងជូនពរថ្ងៃខួបស្នេហាគម្រប់៥ឆ្នាំរបស់អ្នកទាំងពីរផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី