ផ្លាស់ប្ដូរលឿនណាស់! ពេលនេះ នាយ តាក់សុី ធ្លាក់ខ្លួនគ្មានការងារធ្វើ រកលុយបង់ថ្លៃជួលផ្ទះសឹងមិនគ្រប់!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាកំប្លែងសំបូរប្រជាប្រិយភាព នាយ តាក់សុី ដែលកាលពីមុនលោកតែងតែធ្វើឲ្យមហាជនជាច្រើនសើចសប្បាយ សឹងតែគ្រប់កម្មវិធីថែមទៀតផង។

តែយ៉ាងណាមិញ ងាកទៅមើលជីវិតលោកបច្ចុប្បន្ននេះវិញ ក្រោយពេលស្ងាត់ពេលសិល្បៈមួយរយៈ ស្រាប់តែពេលនេះលេចលឺដំណឹងថា លោកធ្លាក់ខ្លួនគ្មានការងារធ្វើ សូម្បីថ្លៃជួលផ្ទះមួយខែ៦០ដុល្លារលោករកបង់សឹងតែមិនគ្រប់ទៀតផង។

After Footer (Active) - damrei Mr1 Zone2

នេះបើយោងការផេក សិល្បករកម្ពុជាបានបង្ហោះរូបភាព និងសាររៀបរាប់ថា​ ធ្លាប់តែល្បីថា តារាកំប្លែង នាយ តាក់ស៊ី មានជីវភាពធូរធារ ក្លាយជាថៅកែលក់ដីឡូត៍ផង និង ជាថៅកែលក់ឡានផង ស្រាប់តែពេលនេះ ឃើញថាតារាកំប្លែងរូបនេះ កំពុងតែធ្លាក់ខ្លួនខ្វះខាតជីវភាពខ្លាំង និង កំពុងតែរស់នៅផ្ទះជួលមួយកន្លែងតម្លៃ ក្នុង ១ ខែចំនួន ៦០ ដុល្លារ ប៉ុន្តែពេលខ្លះ លោករកលុយសឹងតែបង់ថ្លៃផ្ទះជួលមិនបានផង។

ក្នុងនោះដែរបានឱ្យដឹងទៀតថា តារាកំប្លែងប្រុសរូបនេះ ក៏បានធ្វើការសូមអំពាវនាវដល់អ្នកដឹកនាំថតកម្មវិធីផ្សេងៗ ជួយហៅលោកថតផង ដើម្បីរកបានប្រាក់កម្រៃផ្គត់ផ្គង់ជីវិត ព្រមទាំងត្រូវចិញ្ចឹមម្ដាយនៅស្រុកថែមទៀត៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី