តួឯកស្រីរាងតូច្រឡឹងស្វែលស្រឡូននាង Taew Natapohn បង្ហាញក្បាច់រាំនៅកណ្ដាលកម្មវិធីដែលបានចូលរួម លើកនេះក្រៅពីទទួលបានការគាំទ្ររូបនាងក៏ទទួលបានពាក្យរិះគន់ជាច្រើនផងដែរ។
ដោយនាពេលថ្មីៗនេះរូបនាងត្រូវបានអញ្ជើញមកចួលរួមក្នុងកម្មវិធី 3แซ่บ 3Zap ជាតារាកិត្ដិយសក្នុងកម្មវិធី ហើយមុននឹងបើកកម្មវិធីតួឯកស្រីនាង Taew ក៏បានបង្ហាញក្បាច់រាំក្នុងបទ Money របស់ Lisa ដែលជាបទកំពុងល្បីទទួលបានការគាំទ្រ។ ដូចរាល់ដងផងដែរតួឯកស្រីនាង Taew បានទទួល Comment រិះគន់ពីអ្នកទស្សនាក្រោយឃើញការរាំរបស់នាង ខ្លះថារាំមិនសម ខ្លះថាមិនត្រូវចង្វាក់ ខ្លះថារូបនាងមិនសាកសមនឹងការរាំនោះទេការសម្ដែងទើបសាកសមជាង ថែមមានComment រិះគន់ពីរូបរាងរបស់នាងថាស្គមថែមទៀតផង។ យ៉ាងណាក៏ដោយក៏នៅតែមានអ្នកគាំទ្រមក Comment លើកទឹកចិត្តតួឯកស្រីនាង Taew ឲបន្ដការរាំដែលជាចំណង់ចំណូលចិត្តរបស់នាងផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ