បែបនេះក៏អាចឲចូលពេទ្យដែរ! តារាស្រីនាង Faye ទៅគេងនៅសណ្ឋាគារតែអាឡាក់ស៊ីនឹង…..

បែបនេះក៏អាចចូលពេទ្យបានដែរ! តារាសម្ដែងស្រីនិងជាម្ចាស់មង្កុដបវរកញ្ញាMiss Grand Thailand 2016 នាង Faye Supaporn ប្រាប់ពីបទពិសោធន៍ថ្មីៗដែលទើបបានជួប ត្រូវចូលមន្ទីពេទ្យព្រោះតែអាឡាក់ស៊ីជាមួយBath Bomb។

ដោយតារាស្រីនាង Faye បានរៀបរាប់ប្រាប់ក្រោយពីចេញពីការពិនិត្យព្យាបាលនៅមន្ទីពេទ្យផងដែរថា នាពេលកន្លងទៅនេះរូបនាងបានទៅស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងហើយក៏បានប្រើប្រាស់បន្ទប់ទឹកទីនោះដោយងូតទឹកក្នុងអាងងូតទឹកហើយប្រើសាប៊ូដុំមូលBath Bomb ដើម្បីត្រាំខ្លួន ទាំងខ្លួនរបស់នាងផ្ទាល់ក៏មិនដឹងថាខ្លួនឯងអាឡាក់ស៊ីជាមួយដែរ ស្រាប់តែដល់មួយសន្ទុះពេញមួយខ្លួនរបស់នាងចេញកន្ទួលក្រហមគួរឲខ្លាចមានភាពរម៉ាស់ក្រហាយត្រូវទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ។ ហើយហេតុការណ៍នេះបានធ្វើឲរូបនាងដឹងថានាងអាឡាក់ស៊ីជាមួយសារធាតុផ្សំសាប៊ូនេះថ្ងៃក្រោយនឹងមានការប្រុងប្រយ័ត្ន តែសម្រាប់រឿងអាឡាក់ស៊ីនេះគឺពិបាកដឹងមុនខ្លាំងណាស់បើមិនបានទៅពិនិត្យនិងបានជួបផ្ទាល់ខ្លួនឯងម្ដងទេមិនដឹងថាអាឡាក់ស៊ីនឹងអ្វីខ្លះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ