ក្រោយពេលតារាចម្រៀងសំបូរប្រជាប្រិយភាពលោក នៅ សុីនឿន និងគូដណ្ដឹងភ្ជាប់ពាក្យនិងគ្នាមក មហាជនជាច្រើនតែងតែឃើញលោកបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាក្នុងបណ្ដាញសង្គ ធ្វើឲ្យហ្វេនៗលួចច្រណែនយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងថ្មីៗនេះ ក្នុងឱកាសថ្ងៃខួបកំណើតគូដណ្ដឹង តារាប្រុសរូបនេះ បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពលោកចេញដំណើរទៅថត Pre-wedding នៅឯកោះរ៉ុង ហើយលោកក៏បានរៀបរាប់ថា៖
«22-10-21 ថ្ងៃល្អ រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ ជួនពរអូនសុខភាពល្អសម្រស់កាន់តែស្អាត អគុណសម្រាប់រយះពេល3ឆ្នាំនេះអូនតែងតែនៅក្បែរ លើកទឹកចិត្តនឹងផ្ដល់កម្លាំងចិត្តចំពោះបង៕ #កោះរ៉ុង Pre-Wedding photoshoot»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានជូនពរអ្នកទាំងពីរ ឆាប់ប្រកាសថ្ងៃរៀបការឆាប់ៗនេះថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី