ម៉ែសុំម្ដងហើយ! តួឯកស្រីនាង Margie ទៅលេងសមុទ្រអេស្ប៉ាញស្លៀកឈុតប៊ីគីនីពណ៌ទឹកក្រូច!!

តួឯកស្រីដែលបានក្លាយខ្លួនជាអ្នកម្ដាយកូនពីរនាង Margie Rasri បានទៅកំសាន្ដលំហែរកាយជាមួយស្វាមីនិងកូនៗនៅទឹកដីប្រទេសអេស្ប៉ាញ។ ដោយទីនេះចាត់ទុកថាជាទឹកដីកំណើតទីពីររបស់តារាស្រីនាង Margie ផងដែរព្រោះរូបនាងមានឈាមជ័រជាកូនកាត់ថៃអេស្ប៉ាញនិងបានមកលេងទីនេះជាញឹកញាប់តាំងពីក្មេង។

ឆ្នាំនេះរូបនាងបាននាំកូនៗហោះហើរឆ្លងទ្វីបមកដល់អេស្ប៉ាញ និងបានទៅដេកសំដិលព្រះអាទិត្យនៅឆ្នេរខ្សាច់ក្នុងសម្រស់ឈុតប៊ីគីនីពណ៌ទឹកក្រូចស្រស់ ធ្វើឲអ្នកគាំទ្រនាំគ្នាលាន់មាត់ថារាងម៉ែនៅតែស្រឡូនស្វែលដដែល នៅផ្ទះយូរហើយបានចេញក្រៅប្រទេសម្ដងសុំបញ្ចេញហើយឲត្រូវថ្ងៃហើយ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ