អូហូ! យាយព្រិក ទៅធ្វើអីមកសម្រស់ក្រៅឆាកពេលនេះស្បែកមុខឡើងតឹងណែនសខ្ចីដូចតួឯក!!

មិត្តអ្នកគាំទ្រមិនអាចហៅយាយព្រិកបានទៀតទេ​ ត្រូវហៅថាបងព្រិកហើយពេលនេះ ព្រោះយាយព្រិកទៅធ្វើមុខថ្មីឥឡូវសម្រស់ស្បែកក្មេងខ្ចីតឹងណែនថែមតែងកាយស៊ិចស៊ីទៀត។

ដោយតារាស្រីជើងចាស់ដែលអ្នកគាំទ្រហៅថាយាយព្រិកតាមរយះការទស្សនារឿងបុព្វេរសន្និវាសរូបនេះមានមានឈ្មោះពិតហៅថា Ampha Phoosit តារាសម្ដែងស្រីវ័យ៦២ឆ្នាំនិងជាអតីតតួឯកស្រីកាលពីសម័យគាត់នៅវ័យជំទង់ និងបន្ដក្នុងអាជីពការសម្ដែងរហូតមកទល់ពេលបច្ចុប្បន្ន។ ពេលវេលាបានធ្វើឲអតីតតួឯកស្រីរូបនេះមានសម្រស់ប្រែប្រួលនិងធ្វើឲរូបគាត់ប្រែមកសម្ដែងជាតួអង្គលោកយាយក្នុងរឿងភាគជាច្រើន។ ពេលនេះតារាស្រី Ampha Phoosit សុំក្មេងម្ដងទៀតហើយ បានទៅវះកាត់កែសម្រស់បន្ដឹងស្បែកមុខឲសខ្ចីក្មេងជាងវ័យ សឹងចំណាំមុខកាលសម្ដែងជាយាយព្រិកលេងចង់បានហើយ។ តោះមកមើលមុខមាត់មុននិងក្រោយកែរបស់យាយព្រិកទាំងអស់គ្នា៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ