បន្ទាប់ពីមានពាក្យចចាមអារ៉ាមនៃរឿងរ៉ាវស្នេហារវាង Aum Patchrapa និងអតីតមិត្តប្រុសJanie ថាកំពុងតែមានទំនាក់ទំនងជាមួយគ្នា លើសពីពាក្យថាមិត្តភក្តិ រួចមក ហើយពួកគេទាំងពីរ ក៏មិនបានបញ្ចេញប្រតិកម្មអ្វីចម្លែកដាក់អ្នកគាំទ្រនៃរឿងរ៉ាវពាក្យចចាមអារ៉ាមនេះដែរ ហើយថែមទាំងឆ្លៀតពេលវេលាទៅដើរលេង និងទៅទិញរបស់ជាមួយគ្នា ថែមទៀត។
ប៉ុន្តែយ៉ាងណាមិញ កាលពីពេលយប់មិញនេះ ក៏មានសារព័តមានថៃមួយបានធ្វើការចុះផ្សាយពីរឿងរ៉ាវការពិតរបស់Aum Patchrapa និងអតីតមិត្តប្រុសJanie ថាពួកគេទំាងពីរ ពិតជាមិនត្រូវជាអ្វី នឹងគ្នានោះទេ គឺគ្រាន់តែជាមិត្តភក្តិស្គាល់គ្នាធម្មតា ពិតប្រាកដមែន។
ព្រោះថា ពួកគេក៏បានស្វែងរកឃើញពីទំនាក់ទំនងពិសេសរបស់ Aum Patchrapa ជាមួយបុរសកូនអ្នកមានមុខមាត់ម្នាក់ ក្នុងប្រទេស គឺលោក Akarawin Taechaubol ដែលបច្ចុប្បន្ន លោកក៏ជាមន្រ្តីរាជការជួរមុខមួយរូប ផងដែរ។ តួយ៉ាង ដោយរូបលោក តែងតែមានវត្តមានជាពិសេសជាមួយនាងគ្រប់កម្មវិធី ដោយស្ងាត់ៗ។
ដូច្នោះ នេះពិតជាបញ្ជាក់ឲ្យឃើញថា ការពិតទៅទំនាក់ទំនងរបស់ Aum Patchrapa និងអតីតមិត្តប្រុសJanie ពិតជាមិនត្រូវជាអ្វី នឹងគ្នាមែន ហើយវាក៏មិនដូចជាអ្វីដែលមនុស្សគ្រប់ៗគ្នា គិតមករហូតនោះទេ ប៉ុន្តែបុរសរូបស្រស់សង្ហាខាងលើនេះទៅវិញទេ ដែលប្រហែលអាចជាគូស្នេហ៍របស់នាង។
យ៉ាងណាមិញ នាង ក៏មិនបានបកស្រាយ រឿងមួយនេះ ឲ្យមហាជនបានជ្រាបនោះទេ ថាតើនាង ពិតជាមានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសរូបនោះ ឬក៏យ៉ាងណា៕