អតីតតួឯកប្រុសល្បីឈ្មោះលោកTle Thanapon ត្រូវបានតុលាការកាត់ទោសឲជាប់គុកមួយឆ្នាំពីបទ…..

បានជាប់គុកហើយ! តារាសម្ដែងប្រុសដែលធ្លាប់លេងជាតួឯកក្នុងរឿងភាគថៃល្បីៗជាច្រើនរឿងលោក Tle Thanapon ពេលនេះត្រូវបានតុលាការក្នុងប្រទេសថៃកាត់ទោសឲជាប់ពន្ធនាគារចំនួនមួយឆ្នាំពេញនិងត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនហើយបញ្ជូនទៅហើយ។

ទោសរបស់លោកដែលឈានដល់ការជាប់គុកនេះគឺពីបទរូបលោកលួចបន្លំប្រើប្រាស់ភ្លើងព្រះរាជវាំង ដោយការប្រើនេះរូបលោកយកទៅប្រើក្នុងការប្រកបអាជីពកម្មដែលមានរយះពេលច្រើនឆ្នាំ។ ទោសរបស់លោកការពិតត្រូវជាប់គុក៥ឆ្នាំ តែដោយរូបលោកព្រមសារភាពទទួលកំហុសទើបបន្ធូរបន្ថយនៅសល់១ឆ្នាំនិងត្រូវបានឃាត់ខ្លួនភ្លាមៗ។ ខាងគូស្នេហ៍របស់លោក Tle ក៏បានបង្ហោះសារប្រាប់ថានឹងរង់ចាំសង្សារចេញពីគុកវិញ ចំណែកក៏បកស្រាយប្រាប់អ្នកគាំទ្រយ៉ាងនោះសុំឲចាំគាត់ចេញពីគុកមកនិយាយដោយខ្លួនឯងវិញ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ