អាយុទើបតែ 7ខែទេប៉ុន្ដសង្សាគ្មានទាស់អូន Kawin កូនប្រុសដំបូងរបស់អ្នកម៉ាក់ Sririta មុខផ្អែមស្រទន់ដូចម៉ាក់គ្មានចន្លោះសូម្បីតែ……! មានវីដេអូ
មានភាពគួអោយស្រលាញ់មកផ្ញើរអោយបងៗអ្នកគាំទ្របានញញឹមរហូតដល់ថ្ពាល់ប៉ោងទៀតហើយ សម្រាប់អូន Kawin កូនប្រុសជាទីស្រលាញ់ស្មើរជីវិតរបស់អ្នកម៉ាក់ស្រីស្អាត Sririta Jensen និងលោកប៉ាអ្នកជំនួញធំរូបសង្ហា Korn Narongdej
នៅពេលថ្មីៗនេះក្នុង Instagram @sriritajensen បានផុសរូបថតរបស់កូនប្រុសក្នុងវ័យ 7ខែពេញៗ ដោយ Sririta ឈរពរដោយក្ដីស្រលាញ់ហើយនិងការយកចិត្តទុកដាក់គ្មានសន្លោះ
ក្នុងចំណោមនិងវគ្គសំខាន់ដែលធ្វើអោយអ្នកគាំទ្រ ត្រូវរួមចិត្តគ្នានិយាយពីរឿងដូចគ្នារបស់ម៉ាក់កូនក្នុងសម្លេងតែមួយហើយ គឺវគ្គដែលម៉ាក់ៗហើយនិងអូន Kawin បញ្ជូនក្រសែភ្នែកដាក់កាមេរ៉ាយ៉ាងសង្ហា
ព្រោះទាំងច្រមុះ មាត់ ភ្នែក រហូតទៅដល់ស្ទាយផុសដែលមើលទៅស្រដៀងគ្នាខ្លាំងណាស់ ធ្វើអោយកន្លែង comment ពេញទៅដោយសារ សុទ្ធតែសរសើរចំពោះភាពគួអោយស្រលាញ់និងគួអោយខ្នាញ់តែម្ដង
អត្ថបទដោយ : នីត្តា