ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូប ហើយកន្លងមកអ្នកនាងតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការបង្ហាញខ្លួនក្នុងសិល្បៈឬបណ្ដាញសង្គមនោះទេ។
ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាងបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ នៅពេលឃើញអ្នកនាងគ្រង់ឈុត ដែលយករូបប្រាសាទព្រះវិហារ ឆ្នៃជាមួយសម្លៀកបំពាក់ ហើយបើពិនិត្យឲ្យច្បាស់ទៅ ការរចនាពិតជាល្អឥតខ្ចោះ គួរឲ្យសរសើរខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈឈុតនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពិតជាសក្ដិសម និងសុីជាមួយឈុតបុរាណមួយនេះ ស្អាតខ្លាំងតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី