កំពុងតែថតហើយរឿងភាគថ្មីវគ្គទីពីរតពីរឿងភាគល្បីបុព្វេរសន្និវាស ដែលពេលនេះបានជ្រើសរើសតួសម្ដែងមករួចរាល់អស់ហើយ។ ដូចជាវគ្គមុនដែររឿងភាគថ្មីនេះមានតារាសម្ដែងប្រុសលោក Pope Thanawat និងតារាស្រីនាង Bella Ranee ជាតួឯកប្រុសស្រីនៅក្នុងរឿង។ ដូចនេះហើយក៏បានបង្កើតឲមានជាចម្ងល់ដល់អ្នករង់ចាំតាមដានទស្សនាផងដែរថាតើ អញ្ចឹងតួឯកស្រីក្នុងរឿងនេះជាអ្នកណាហេតុម៉េចបានជាមុខមាត់ដូចជាម្ដាយក្មេកបានបែបនេះ?
សម្រាប់រឿងនេះអ្នកដឹកនាំរឿងក៏ដូចជាអ្នកនិពន្ធរឿងភាគនេះបានបកស្រាយផងដែរថា រឿងនេះតួឯកប្រុសគឺជាកូនប្រុសរបស់តួឯកវគ្គមុន ដែលជាម្នាក់ក្នុងចំណោមកូនភ្លោះទាំងពីរ។ ចំណែកតួស្រីក៏ស្រដៀងនឹងរឿងមុនដែរគឺបានឆ្លងភពមកពីសម័យបច្ចុប្បន្នទៅអតីតកាល ដែលរូបនាងគឺជាការ៉ាកេតរូបពិតដែលបានស្លាប់បាត់បង់ជីវិតតែបានមកចាប់ជាតិថ្មី ហើយការកើតមកលើកនេះរបស់នាងក៏ដើម្បីសងកម្មពៀរដែលនាងធ្លាប់ធ្វើផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ