តារាសម្ដែងប្រុសមានប្រជាប្រិយភាពទាំងក្នុងភាពយន្ដនិងរឿងភាគថៃលោក New Chaiyapol ក្នុងថ្ងៃមង្គលការកាលពីថ្មីៗនេះបានរៀបចំ Surprise ភរិយាជាពិសេសដោយបានអញ្ជើញតួឯកប្រុសដែលភរិយាស្រលាញ់ចូលចិត្តក្នុងការទស្សនារឿងឲមកចូលរួមឲពរក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរ។
ដោយតារាប្រុសលោក New បានសម្រេចចិត្តចូលរោងការនឹងភរិយាមិនមែនជាអ្នកក្នុងរង្វង់សិល្បៈកាលពីថ្ងៃទី១៨ ខែតុលានាពេលកន្លងទៅនេះ ដោយមានសាច់ញាតិ្ដបងប្អូនរួមមិត្ដភក្ដិជិតស្និទ្ធមកចូលរួម។ ហើយលោក New ក៏ដឹងថាភរិយាខ្លួនចូលចិត្តមើលរឿងភាគដែលលោក Nadech សម្ដែងតាំងពីដើមមក ទើបធ្លាប់និយាយថាបើថ្ងៃការចង់ឲលោក Nadech មកចូលរួម។ សម្រាប់តែដល់ថ្ងៃការមែនទែន លោក Nadech ក៏មិនដែលភ្លេចសន្យានេះដែរពិតជាមកមែន ធ្វើឲកូនក្រមុំក្នុងថ្ងៃមង្គលការដែលជាថ្ងៃពិសេសនេះរឹតតែរំភើប និងភ្ញាក់ផ្អើលថែមទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ