មិននឹកស្មានថាកំពូលតារាស្រី Jun Ji Hyun មានកូនប្រុសអាយុ៥ឆ្នាំទៅហើយ និងកំពុងត្រៀមចូលសាលាមត្តេយ្យដែលមានតម្លៃថ្លៃកប់តែម្តង!

តារាសម្តែងស្រី Jun Ji Hyun ដែលជាតារាសម្តែងស្រីមួយរូបកំពុងតែទទួលបានប្រជាប្រិយភាព និងភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈភាពយន្តកូរ៉េ ហើយមហាជនជាច្រើនក៏បានកោតសសើរនូវទេពកោសល្យដ៏ប៉ិនប្រសប់ក៏ដូចជាសមត្ថភាពរបស់តារាស្រីរូបនេះយ៉ាងខ្លាំងផងដែរ។

តារាស្រី Jun Ji Hyun បានរៀបការជាមួយនឹងលោក Choi Joon Hyuk កាលពីឆ្នាំ ២០១២ និងមានកូនប្រុសមួយរូបអាយុបាន៥ឆ្នាំហើយ កាលពីពេលថ្មីៗនេះ នាងបានរៀបចំបញ្ជូនកូនប្រុសរបស់នាងដើម្បីចូលរៀនថ្នាក់មត្តេយ្យនៅឯសាលាមត្តេយ្យមួយ ដែលកូនសិស្សសុទ្ធតែជាកូនអភិជន និងកូនរបស់កំពូលតារាល្បីជាច្រើនរូប។

After Footer (Active) - damrei Mr1 Zone2

សម្រាប់តម្លៃថ្នាក់មត្តេយ្យដំបូងរបស់កូនប្រុសតារាសម្តែងស្រី Jun Ji Hyun បានធ្វើអោយមហាជនជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតម្លៃត្រូវបង់សម្រាប់សិក្សាមួយឆ្នាំដ៏ទៅ ៣ម៉ឺនដុល្លារ ហើយសម្រាប់ថ្នាក់បន្តរគឺតម្លៃត្រូវកើនឡើងទៅតាមកំរិតនៃថ្នាក់នីមួយៗថែមទៀត៕