Korn Narongdej ជូនពរខួបកំណើត Sririta ផ្អែមល្ហែមណាស់ដូចជាអោយហេតុចង់បានកូនស្រីហើយព្រោះតែ Caption …..! មានរូបភាព
ជាគូរស្វាមីភរិយាមួយគូរទៀតដែលមើលទៅចុះសម្រុងគ្នាខ្លាំងណាស់ សម្រាប់ហៃសូ Korn Narongdej ជាមួយនិងភរិយាស្រីស្អាតយ៉ាង Sririta Jensen ហើយនិងម្ចាស់ចិត្តម្ចាស់ជីវិតរូបសង្ហាយ៉ាងអ្នកកំលោះតូចអូន Kawin
ប៉ុន្ដែទោះបីជាមានកូនមួយរួចទៅហើយក្ដី ក៏នៅតែឃើញថា Korn-Sririta នៅតែផ្អែមល្ហែមមិនប្រែ យ៉ាងជាក់ស្ដែងក៏ឃើញខាងប៉ាៗទើបតែផុសពាក្យជូនពរក្នុងថ្ងៃកំណើតរបស់ភរិយា ថែមទាំងបិតកន្ទុយដោយប្រយោគសរសើរភរិយាទៀតផងថា
“Happy birthday ភរិយាស្រីស្អាតណាបាទ មានក្ដីសុខច្រើនៗ មានតែរឿងល្អៗ មានតែមនុស្សល្អៗក្បែរកាយ ស្រស់ស្រាយបែបនេះរាល់ថ្ងៃ ស្រលាញ់បំផុតក្នុងលោកចា ហេតុអ្វីមានកូនហើយកាន់តែនៅក្មេងចឹង”
ហើយនៅខាងក្រោមផុសក៏មានអ្នកគាំទ្រ ចូលទៅចូលរួមរីករាយថ្ងៃកំណើតជាមួយម៉ាក់ៗជាច្រើនកុះករ រួមទាំងលួចបង្អាប់ថាលោកប៉ាចង់បានកូនស្រីម្នាក់ទៀតមែនទេនិង ព្រោះជូនពរនិងសរសើរភរិយាផ្អែមល្ហែមយ៉ាងនេះ
អត្ថបទដោយ : នីត្តា