Aum Patcharapa ប្រមូលខោវអាវប្រនៗមកលក់….ហ្វេនៗអ្នកគាំទ្រដុតដៃដុតជើងត្រៀមជួយទិញ….!​ មានវីដេអូ

តារាសម្ដែងស្រីល្បីឈ្មោះ Aum Patcharapa ដែលគ្រប់គ្នាតែងតែសង្កេតឃើញថាទោះនាងស្លៀកសំលៀកបំពាក់អ្វីក៏មើលទៅសមភ្នែកទាំងអស់ រហូតដល់នារីៗជាច្រើននាក់ចង់ទិញស្លៀកតាមតែម្ដង ប៉ុន្ដែរឿងនេះក្រមុំៗស្រីៗអ្នកគាំទ្រមើលទៅដូចជាត្រៀមខ្លួនយ៉ាងពិសេស នៅពេលឃើញ Aum ផុសវីដេអូក្នុង IG story បង្ហាញពីសំលៀកបំពាក់របស់ប្រើប្រាស់នាងផ្ទាល់ ដើម្បីយកទៅលក់នៅឯផ្សារ Ab Fab Market

យោងទៅតាមវីដេអូឃើញថាខោវអាវរបស់ Aum សុទ្ធតែម៉ូតល្បីៗគ្រប់ឈុតហើយរបស់មួយចំនួនក៏មិនដែលនិងពាក់ផង ហើយខ្លះទៀតនាងពាក់តែម្ដងប៉ុណ្ណោះ ឃើញតម្លៃនៅជាប់និងកអាវពាន់ៗប៉ុណ្ណោះ

After Footer (Active) - damrei Mr1 Zone2

ដោយ Aum បានសរសេរឃ្លាប្រកាសថា “ដល់ពេលលក់របស់របរហើយ 30-31 តុលាខាងមុខនេះណាចា មានសំលៀកបំពាក់របស់ Aum ដែលរៀបចំយកទៅលក់ ហើយមាន @klosetdesign @the_lemon_label នៅក្នុងថង់ជាមួយគ្នា តម្លៃរបស់ក្នុងថង់យើងនិងលក់បែបថោកៗតែម្ដងចា” គ្រាន់តែឃើញប៉ុណ្នឹងម្នាក់ត្រៀមនិងជួយប្រមូលយកទៅផ្ទះរាងៗខ្លួនហើយចា

អត្ថបទដោយ : នីត្តា