Sririta បណ្ដើរស្វាមីរូបសង្ហា Korn Narongdej ទៅធ្វើបុណ្យក្នុងថ្ងៃសំខាន់…អ្នកម៉ាក់កូនមួយស្រស់ស្អាតខ្លាំងណាស់ទោះជាចូលវ័យ 40ហើយក្ដី! មានរូបភាព

បញ្ចាក់បន្ថែមចំពោះភាពស្រស់ស្អាតរបស់អ្នកម៉ាក់ Sririta ភរិយាស្អាតរបស់កំលោះរូបសង្ហាអ្នកជំនួញធំ Korn Narongdej  ហើយជាអ្នកម៉ាក់ដ៏ពូកែរបស់អូន Kawin ដែលកំពុងឈានចូលវ័យ 40ថ្មីៗក្ដៅៗកាលពីថ្ងៃទី 27 តុលាកន្លងមក ហើយជាក់ស្ដែងអ្នកនាង Sririta ហើយនិងស្វាមី ក៏បានចាប់ដៃបណ្ដើរគ្នាទៅធ្វើបុណ្យ សូមប្រាប់ថាអ្នកម៉ាក់កូនមួយពិតជាស្រស់ស្អាត ចែកចាំងមានពន្លឺរស្មីខ្លាំងណាស់

ដោយហៃសូ Korn Narongdej បានផុសរូបភាពភរិយា Sririta ទៅធ្វើបុណ្យក្នុងថ្ងៃសំខាន់ថ្ងៃកំណើតគម្រប់ខួបអាយុ 40ឆ្នាំ របស់ខាងស្រី

After Footer (Active) - damrei Mr1 Zone2

ដោយលោកប្ដីបានសរសេរឃ្លាក្នុងថ្ងៃសំខាន់នេះថា “ធ្វើបុណ្យថ្ងៃកំណើតភរិយា សូមជូនបុណ្យដល់គ្រប់គ្នាផងបាទ” ខណៈពេលដែលអ្នកគាំទ្រប្រញាប់ប្រញាល់ចូលទៅចុចឡាយហើយនិងជូនពរម៉ាក់ៗជាច្រើន

អត្ថបទដោយ : នីត្តា