មួយឆ្នាំស្អាតជាងមួយឆ្នាំ តួឯកស្រីជើងចាស់ក្នុងរឿងភាគថៃនាង Aff Taksaorn បានឆ្លងថ្ងៃកំណើតកើនអាយុរមួយឆ្នាំទៀតហើយកាលថ្មីៗនេះ។ មានមិត្តភក្ដិទាំងក្នុងនិងក្រៅរង្វង់សិល្បះជាច្រើនបានជូនកាដូរថ្ងៃកំណើតដល់រូបនាង បង្ហាញពីទំនាក់ទំនងដ៏ល្អរបស់តារាស្រីនាង Aff ជាមួយមនុស្សជុំវិញខ្លួន សូម្បីតែអតីតស្វាមីរបស់នាងក៏បាននឹកឃើញដល់ថ្ងៃកំណើតនាងផងដែរ។
ដោយថ្ងៃកំណើតរបស់តួឯកស្រីនាង Aff គឺនៅថ្ងៃទៅ២៧ ខែតុលាកន្លងទៅនេះគ្រប់អាយុរ៤១ឆ្នាំ ដោយមានការមកចូលរួមពីសមាជិកក្រុមគ្រួសារនិងមិត្តភក្ដិជិតស្និទ្ធ ហើយអ្នកដែលមិនបានមកក៏បានផ្ញើរជាកាដូរមកជូនរូបនាងផងដែរ។ ក្រោយទទួលបានការជូនពរថ្ងៃកំណើតតួឯកស្រីនាង Aff ក៏បានបង្ហោះសារអរគុណទៅវិញដល់បណ្ដាមិត្តភក្ដិក្នុងនោះរួមមានអតីតស្វាមីរបស់នាងលោក Songkran Tejanarong ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ