មិនលាក់ទៀតទេ! Mark Prin បង្ហើបរឿងរៀបការជាមួយ Kimberly ហើយ!(មានវីដេអូ)

ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃប្រុសលោក Mark Prin និងកញ្ញា Kimberly មានទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេល៨ឆ្នាំហើយ ហើយកន្លងមកហ្វេនៗជាច្រើនតែងតែទន្ទឹងរង់ចាំដំណឹងល្អពីគូស្នេហ៍មួយនេះថែមទៀតផង។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត តារាសម្ដែងប្រុសរូបនេះ បានបង្ហើបរឿងរៀបការជាមួយ Kimberly យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ខណៈពេលនេះលោករៀបការចង់ខ្លាំងណាស់ ព្រោះម្នាក់ៗតែងសួរលោកថា ៨ ឆ្នាំហើយ នៅមិនទាន់រៀបការទៀត តែពេលនេះលោកជាប់ការងារបន្តិចសិន ហើយមកទល់ពេលនេះលោកក៏ត្រៀមខ្លួនហើយដែរ អាចនឹងឆាប់ៗនេះ ឬ មួយឆ្នាំទៀត មិនប្រាកដនោះទេ ព្រោះពេលនេះលោកសុំបំពេញការងារមួយរយៈទៀតសិន»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប និងសង្ឃឹមថាឆាប់ៗនេះ ទទួលបានដំណឹងល្អពីគូស្នេហ៍មួយគូនេះទៅចុះ៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី