ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា ក្រោយពេលតារាសម្ដែងថៃស្រី Aff Tasaorn លែងលះគ្នាជាមួយនិងលោក Songkarn មក ក៏បន្សល់ចំណងដៃកូនស្រីមួយរូប ហើយកន្លងមកអ្នកទាំងពីរក៏បំពេញតួនាទីជាម្ដាយ និងឪពុកល្អ មើលថែទាំកូន និងឆ្លៀតពេលផ្ដល់ភាពកក់ក្ដៅឲ្យកូនសឹងតែគ្រប់ពេលទៀតផង។
យ៉ាងណាមិញ នៅថ្ងៃកំណើត Aff Tasaorn គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពជាមួយកាដូជាច្រើន អមជាមួយសារអរគុណទៅកាន់មិត្តភក្ដិ ក្រុមគ្រួសារបងប្អូន ហើយក្នុងនោះគ្រប់គ្នាក៏បានឃើញវត្តមានអតីតស្វាមីនាង បានទិញកាដូ និងជូនពរថ្ងៃខួបកំណើតនាងយ៉ាងពិសេសផងដែរ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសប្បាយចិត្តចំពោះកូនស្រី នៅពេលឃើញឪពុកម្ដាយនៅរាប់អានគ្នា ទោះបីជាលែងលះគ្នាហើយក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី