ឬក៏មែន? តួឯកប្រុសលោក Alek និងតួឯកស្រីនាង Bow ណាត់គ្នាញុាំអាហារលេចលឺពត៌មានថាកំពុងស្រលាញ់គ្នា….

អីយ៉ាគូនេះមែនក៏អី? តារាប្រុសលោក Alek Teeradetch និងតួឯកស្រីនាង Bow Maylada រឹតធ្វើឲអ្នកគាំទ្រសង្ស័យថាកំពុងទាក់ទងមើលចិត្តគ្នាពិតមែន ក្រោយលើកនេះមកណាត់គ្នាជិះកង់ញុាំអាហារយ៉ាងមានក្ដីសុខ។

ដោយតារាប្រុសស្រីទាំងពីរដួងសុទ្ធតែទើបនៅទំនេរសារជាថ្មីក្រោយពីបែកបាក់ស្នេហ៍ចាស់ដែលជាតារាដូចគ្នា ធ្វើឲមានពាក្យពត៌មានចចាមអារ៉ាមថាទាំងគូកំពុងមើលចិត្តគ្នា។ ក្រោយមានពត៌មានទាំងលោក Alek និង Bow មិនទាន់មានការបដិសេដឬយល់ស្របតាមពាក្យចចាមអារ៉ាមនេះនៅឡើយទេ តែទាំងគូបានទៅរួមកម្មវិធីញុាំអាហារ ជិះកង់សម្រាកលំហែរកាយជាមួយគ្នា រឹតធ្វើឲអ្នកគាំទ្រជាច្រើនជឿជាក់ថាទាំងគូកំពុងមានចំណងស្នេហ៍ថ្មីនិងរង់ចាំការប្រកាសប្រាប់ជាផ្លូវការពីអ្នកទាំងពីរផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ