អ្នកគាំទ្រប្រាប់ BaifernនិងNaphat ថ្ងៃបុណ្យHalloweenមិនមែនValetine ក្រោយឃើញរូបគូស្វីតៗច្រើនជាងខ្លាច!!
អ្នកគាំទ្រនាំគ្នាបង្អាប់តួឯកប្រុសលោក Naphat Siangsomboon និងតួឯកស្រីនាង Baifern Pimchanok ថានេះថ្ងៃបុណ្យ Halloween មិនមែនថ្ងៃValetine ម៉េចក៏ស្វីតយ៉ាងនេះ ក្រោយឃើញរូបគូរបស់អ្នកទាំងពីរបង្ហោះលេងតុបតែងខ្លួនជាខ្មោចគូស្នេហ៍។
ដោយកាលពីយប់ថ្ងៃទី៣១ ខែតុលាកន្លងទៅនេះត្រូវជាថ្ងៃបុណ្យ Halloween លោក Naphat និង ฺBaifern ក៏ចូលរួមប្រារព្ធពិធីបុណ្យបរទេសមួយនេះដោយការតុបតែងកាយជាខ្មោចប្រុសស្រី។ តែមកជារូបគូថែមជាខ្មោចគូស្នេហ៍បែបនេះ ធ្វើឲអ្នកគាំទ្រដែលពេញចិត្តគូនេះស្រាប់ហើយរឹតចង់ឲទាំងគូប្រកាសជាគូស្នេហ៍ពិតថែមទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ