បុរសសង្ហាទាំងបួនរូបនេះហើយ ដែលគេស្គាល់ថាជាអតីតសង្សាររបស់តារាស្រី Woosen Viritipa Pakdeeprasong!

តារាស្រី Woosen គឺតារាស្រីដែលមានប្រជាប្រិយភាពមួយរូបនៅក្នុងវិស័យសិល្បៈថៃ ហើយមហាជនក៏បានដឹងហើយថាតារាស្រីរូបនេះធ្លាប់មានទំនាក់ទំនងជាមួយនឹងតារាប្រុសដ៏ល្បីមួយរូបគឺលោក Shahkrit Yamnam និងរៀបការជាមួយគ្នាបានត្រឹមតែ ៤ឆ្នាំហើយក៏ត្រូវបញ្ចប់ចំណងស្នេហ៍ទៅវិញ។

ប៉ុន្តែសម្រាប់រឿងរ៉ាវរបស់តារាស្រី Woosen កាលពីអតីតកាលនាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងបុរសសង្ហា ៤រូបផ្សេង ប៉ុន្តែបែរជាត្រូវបញ្ចប់ដោយបន្សល់ត្រឹមឈ្មោះជាមនុស្សអតីតទៅវិញ។

After Footer (Active) - damrei Mr1 Zone2

១ Don Theerathada

កាលពីពេលជាច្រើនឆ្នាំកន្លងទៅ​ តារាស្រី Woosen ត្រូវបានមហាជនដឹងថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុសជើងចាស់ Don ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរបានត្រឹមតែប្រមាណ ២ឆ្នាំប៉ុណ្ណោះក៏ត្រូវបញ្ចប់ទៅវិញ សល់ឈ្មោះត្រឹមជាសង្សារចាស់ទៅវិញ។

២ Pao Rattaphon

សម្រាប់លោក​ Pao ដែលជាតន្ត្រីករផ្នែកហ្គីតា និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរូបនេះវិញ ក៏ត្រូវបានមហាជនដឹងថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រី Woosen ដែរ ប៉ុន្តែមិនបានប៉ុន្មានផង ចំណងស្នេហ៍ត្រូវបានបញ្ចប់ដោយស្ងាត់ៗទៅវិញ។

៣ Nut Devahastin

រីឯចំណងស្នេហ៍របស់អ្នកទាំងពីរនេះវិញ ពួកគេបានបើកចំហរអោយមហាជនបានដឹងលឺ ហើយអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច តែទាក់ទងគ្នាបានត្រឹមតែ ៤ឆ្នាំចំណងស្នេហ៍ក៏ត្រូវបានបញ្ចប់ទៅវិញ។

៤ Pranai Phornprapha

សម្រាប់សេដ្ឋីប្រាក់លាន Pranai ក៏ធ្លាប់មានឈ្មោះជាសង្សារចាស់របស់តារាស្រី Woosen ដែរ ហើយមហាជនជាច្រើនគិតថាអ្នកទាំងពីរអាចនឹងដើរដល់ផ្លូវចូលរោងការជាមួយគ្នា ព្រោះអ្នកទាំងពីរបានបង្ហាញនូវភាពស្និតស្នាលផ្អែមល្ហែមជាច្រើនដល់មហាជន តែចុងក្រោយបែរជាត្រូវបញ្ចប់នូវចំណងស្នេហ៍មួយនេះទៅវិញ។ ដោយសេដ្ឋី Pranai ត្រូវបានគេដឹងថាជាគូស្នេហ៍របស់តារាស្រី Taew ក្នុងពេលបច្ចុប្បន្ននេះ ហើយតារាស្រី Woosen ក៏កំពុងតែមានទំនាក់ទំនងជាមួយអ្នកជំនួញប្រាក់លានគឺលោក Nik Thanaphumkul យ៉ាងផ្អែមល្ហែមផងដែរ៕