មានលុយធ្វើអ្វីក៏សមដែរ! Chompoo Araya តុបតែងស្រះហែលទឹកគ្មានសំចៃលុយដាក់តុក្កតាក្មេងស្រីដូច…..! មានវីដេអូ
ជាអ្នកដែលមានស្ទាយជារបស់ខ្លួនពិតៗស្រាប់អ្នកម៉ាក់កូនពីរ ហើយពេលនេះក៏កំពុងតែត្រៀមខ្លួនជាអ្នកម្ដាយកូនទីបីផងដែរ សម្រាប់ Chompoo Araya ភរិយាស្រីស្អាតរបស់លោក Knot Witsarut មិនថាជារឿងតែងខ្លួនបែបលំបាកៗសម្រាប់គ្រប់គ្នានិងធ្វើតាម រួមទាំងការតុបតែងផ្ទះផងដែរ
ដោយជាក់ស្ដែង Chompoo បានបង្ហាញអោយឃើញស្រះហែលទឹកក្នុងផ្ទះថ្មី ដែលមើលទៅដូចជាផ្ទះដែលធ្វើនៅជាប់និងផ្ទះម្ដាយរបស់នាង ដោយនាងបានផុសឃ្លាថា “ទទួលផង”
ជារូបតុក្កតាធំពណ៌មាសយកមកតុបតែងក្បែរស្រះហែលទឹក អាចនិយាយបានថាស្រស់ស្អាតអស្ចារ្យណាស់ ឃើញយ៉ាងជាក់ច្បាស់និងមានលក្ខណៈជា Chompoo ខ្លាំងណាស់ កាន់តែធ្វើអោយមុំនាំអាងហែលទឹកកាន់តែស្រស់ស្អាតថែមទៀត នរណាបានឃើញច្បាស់ជាលាន់មាត់សរសើរមិនខាននោះទេ
អត្ថបទដោយ : នីត្តា