មកយឺតប្រសើរជាងមិនមក Nadech-Yaya តែងខ្លួនថ្ងៃ Halloween ប្លែកភ្នែកប្លែកអារម្មណ៍អ្វីដែលសំខាន់មកជាគូរទៀត! មានរូបភាព
ទោះបីមកយឺតតែក៏មកចាសម្រាប់គូរស្នេហ៍តារាប្រុសស្រី NY តែសហការគ្នាក្រោកឡើងមកតែងខ្លួនសប្បាយៗ ទទួលថ្ងៃ Halloween រឿងឈុតគូរមានតែលើកអោយមួយគូរនេះទេ Nadech Kugimiya ជាមួយនិងម្ចាស់ចិត្ត Yaya Urassaya មិនដែលលើកលែងថ្ងៃបុណ្យណាមួយឡើយ អាចនិយាយបានថាមិនធ្វើអោយអ្នកគាំទ្រខកចិត្តខកថ្លើមទេ
ដោយខាង Nadech បានផុសរូបគូរជាមួយនិងអូន Yaya ព្រមជាមួយនិងឃ្លាថា “HAPPY HALLOWEEN #elf តូច #Tazan #Flintstones #ឥសី” Yaya តែងខ្លួនជា elf ស្រី ដ៏សែនស្រស់ស្អាតដូចទើបចេញពីរឿងព្រេងនិទានពិតៗ ចំណែកឯ Nadech តែងខ្លួនជា Tazan ប៉ុន្ដែមើលទៅដូចជាមានអ្នកបង្អាប់ថាជាតារឥសី
ជាមួយនិងរូបភាពគួអោយស្រលាញ់ៗរបស់ Nadech-Yaya ដែលថតរូបលេងជាមួយគ្នា ពិតជាគួអោយស្រលាញ់និងសមគ្នាខ្លាំងណាស់ Halloween ធ្វើដូចជា Valentine’s Day ទៅវិញ
អត្ថបទដោយ : នីត្តា