ឃើញដើរតែតួម្ដាយ តែការពិត ហេង ស្រីពេជ្រ ទើបតែមានអាយុប៉ុននេះនោះទេ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែង ហេង ស្រីពេជ្រ ដែលគ្រប់គ្នាតែងតែឃើញនាងនិយមដើរតួជាម្ដាយនៅក្នុងរឿងភាពខ្មែរជាច្រើនផងដែរ។

តែយ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ពីអាយុពិតរបស់តារាសម្ដែងស្រីរូបនេះវិញ ឆ្នាំនេះនាងទើបតែមានអាយុ៣៨ឆ្នាំទេ ប៉ុន្ដែចំពោះទេពកោសល្យដើរតួជាម្ដាយ តារាស្រីរូបនេះពិតជាមានជំនាញខ្លាំង ហើយសក្ដិសមឥខ្ចោះតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលដឹងបែបនេះ មហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ពិតជាមានទេពកោសល្យសិល្បៈល្អមែន ថ្វីត្បិតវ័យនៅក្មេង តែពេលសម្ដែងតួជាម្ដាយ សក្ដិសម និងដាក់មនោសច្ចេតនាបានគ្រប់ឈុតតែម្ដង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី