ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា យូរី ដែលគិតមកទល់បច្ចុប្បន្ននេះនាងប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំដែរ ហើយបើនិយាយពីអាយុតារាស្រីរូបនេះ ជិតចូលវ័យ៣០ឆ្នាំហើយ។
យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ពីរូបសម្រស់នាងវិញ ថ្វីត្បិតតែបច្ចុប្បន្ននេះនាងមានអាយុច្រើនបន្ដិចក៏ពិតមែន តែបើនិយាយពីការតុបតែងខ្លួន នៅតែស្រស់ស្អាត និងមើលទៅដូចកូនក្មេងអាយុ១០ឆ្នាំជាងអញ្ចឹង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់នាង តែងខ្លួនក្នុងសម្លៀកបំពាក់ពណ៍ខ្មៅ សំពត់ខ្លី អាវរឹបទ្រូង និងតុបតែងខ្លួនសក់យ៉ាងស្រស់ស្អាត មើលទៅពិតជា Cute និងគួរឲ្យស្រលាញ់ខ្លាំងណាស់ បើមិនប្រាប់គិតថានាងទើបតែមានអាយុជិត២០ឆ្នាំអីនោះទេ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី