តោះទៅស្ដាប់ Matt រៀបរាប់ផ្ទៃក្នុងនៃស្នេហាខ្លួន ទោះរង់ការរិះគន់ពីមហាជនក៏ដោយ!

ជាការពិតណាស់ ថ្វីត្បិតតែទំនាក់ទំនងស្នេហារបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Matt Peeranee និង លោក Songkran មានមតិមិនពេញចិត្តមួយចំនួនក៏ពិតមែន តែកន្លងមកអ្នកទាំងពីរនៅតែបង្ហាញភាពស្និតស្នាលគ្នា ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនខ្លាំងដដែល។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបើកចិត្តទទួលការសម្ភាសន៍ទាក់ទងនិងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរសព្វថ្ងៃនេះ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំ​សុំត្រឡប់​ទៅ ពេលមុន​ ដែលបាន​ជួប Songkran បន្តិច នោះជាពេលដែលជីវិត​ខ្ញុំ​តែង​តែ​រលូនគ្មាន​ភាពតានតឹង និង​គ្មាន​អ្វី​ដែលត្រូវ​គិត​ទេ។ ប៉ុន្តែរហូតមកដល់ពេលនេះ យើងត្រូវគិតគ្រប់យ៉ាង។ ប្រសិនបើអ្នកឃើញថា Matt នឹងមិនបង្ហាញខ្លួន ហើយក៏មិនទទួលយកការងារអ្វីទាំងអស់ នោះដោយសារ គ្រាន់តែព្រិចភ្នែកបន្តិច ក៏ខុស។ ប៉ុន្តែ មិនដែលគិតចង់ឈ្លោះជាមួយអ្នកណាទេ។ ហើយរឿងមួយនេះ បានធ្វើឱ្យយើងធំឡើងច្រើន។ ហើយគិតថា គ្មាន​អ្វី​ត្រូវ​ ឬ​ខុស​នោះ​ទេ គឺវា​អាស្រ័យ​លើ​ យើងជ្រើស​រើស​មួយ​ណា។ យើងដឹងថាអ្វី ដែលយើងធ្វើគឺ អសីលធម៌។ តែសូមក្រឡេកមើលទៅពីមុនវិញ ថាតើ យើងអាចទ្រាំទ្របានប៉ុណ្ណា ហើយហេតុ​អ្វី​បាន​ជាយើង​ខ្លាំង នោះ​គឺ​ដោយ​សារ​ យើង​ដឹង​ថា ​យើង​កំពុង​ធ្វើ​អ្វី។»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតភ្ញាក់ផ្អើល និងមិននឹកស្មានថាស្នេហារបស់ Matt និង Songkran រឹងមាំខ្លាំងបែបនេះ ទោះមានរឿងអ្វីអ្នកទាំងពីរព្រឈមជាមួយគ្នាជានិច្ច៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី