តួឯកប្រុសលោក Mario បបួលឲមកមើលទិដ្ឋភាពគេហដ្ឋាន ក្រោយទើបតុបតែងហើយ!!

សុទ្ធតែតុក្កតាចម្រុះពណ៌តែម្ដងហើយ! តារាសម្ដែងប្រុសមានប្រជាប្រិយភាពជាច្រើនរឿងក្នុងរឿងភាគថៃលោក Mario Maurer ទើបតុបតែងគេហដ្ឋានហើយថ្មីៗបានបង្ហោះវីដេអូព្រមរូបភាពឲអ្នកគាំទ្របានឃើញ ក្រោយពីមានCommentអ្នកចង់ឃើញផ្ទះរបស់លោកច្រើន។

គួរឲភ្ញាក់ផ្អើលក្រោយលោក Mario បង្ហាញទិដ្ឋភាពផ្ទះតុបតែងតាមចំណង់ចំណូលចិត្តរបស់លោក ក្នុងផ្ទះមិនមែនលាបពណ៌សខ្មៅទុកកន្លែងឲវាលៗដូចតារាប្រុសជាច្រើននោះទេ ហើយក៏មិនតុបតែងលម្អរដើមឈើច្រើនផងដែរ តែលោកចូលចិត្តពណ៌ចម្រុះនិងដាក់តុតុក្កតាពេញផ្ទះ ថែមទៅទៀតនោះលោកក៏ស្រលាញ់នឹងដាក់តាំងលម្អរឡានក្នុងផ្ទះថែមទៀតផង។ តោះមកមើលកម្រងរូបភាពខាងក្នុងផ្ទះរបស់តួឯកប្រុសលោក Mario Maurer ទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ