បង្អាប់ឡើងស្ពឹកមុខហើយ! Bow Maylada គ្រាន់តែផុសបាច់ផ្កាអាថ៌កំបាំងនាំអោយអ្នកបណ្ដាញសង្គមទាយរកមុខអ្នកជូនយ៉ាង….! មានរូបភាព

កំពុងតែទទួលបានការចាប់អារម្មណ៍និងតាមដានជាពិសេសសម្រាប់តារាសម្ដែងស្រី Bow Maylada ក្រោយពីប្រកាសថាខ្លួននៅទំនេរគ្មានម្ចាស់បេះដូង ក្រោយមកក៏មានពត៌មានថាកំលោះៗលំដាប់តួឯកតាមញ៉ែជាច្រើននាក់ ហើយកំលោះដែលត្រូវគេចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ Alek Theeradej ព្រោះបន្ទាប់ពីខាងស្រីទៅចូលរួមក្នុងកម្មវិធីម្ហូបអាហាររបស់ខាងប្រុស ដែលមើលទៅដូចជាគូរសង្សាស្នេហាអូនបងគ្រប់សកម្មភាពមក ទើបគ្រប់គ្នាសុំដូរឈ្មោះកម្មវិធីជាក្ដីស្នេហ៍រវាង Alek តែម្ដងទៅ

ជាក់ស្ដែង ដូចជាមានរឿងដែលធ្វើអោយអៀនកើតឡើងម្ដងទៀតហើយក្រោយពី Bow ផុសរូបភាពបាច់ផ្កាដ៏ស្រស់ស្អាតក្នុង IG ប៉ុន្ដែគ្មានឃ្លាគ្មានសារអ្វីទាំងអស់ ទើបធ្វើអោយគ្រប់គ្នា សង្ស័យភ្លាមៗ ព្រមទាំងមាន comment បង្អាប់ថាជារបស់នរណានិង? ឬមួយជារបស់ម្នាក់និងមែនទេ? អាំចនិយាយបានថាគ្រប់ comment សុទ្ធតែរឿងរ៉ាវទាំងអស់

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែក្រោយមក Melda បានចេញមកស្រាយបញ្ជាក់ថាបាច់ផ្កានិងត្រៀមទៅប្រគល់ជូនគេទេ

អត្ថបទដោយ : នីត្តា