អ្នកណាខ្លះជាហ្វេនរបស់គាត់? តារាចម្រៀងប្រុស គង់ សង្វាដានី កំពុងតែរស់នៅយ៉ាងមានសេចក្តីសុខជាមួយគ្រួសារតូចរបស់លោក!
លោក គង់ សង្វាដានី ដែលមហាជនជាច្រើនបានដឹងហើយថាជាប្អូនប្រុសរបស់ពិធីការនីដ៏មានប្រជាប្រិយភាពមួយរូប គឺអ្នកនាង គង់ សុជាតិ និងជាតារាស្រីដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងរង្វង់សិល្បៈខ្មែរ។
កាលពីពេលជាច្រើនឆ្នាំកន្លងផុតទៅ លោក គង់ សង្វាដានី ធ្លាប់បានប្រឡូកនៅក្នុងវិស័យចម្រៀងមួយរយៈ ហើយសម្រាប់បទចម្រៀងរបស់លោក គឺទទួលបានប្រជាប្រិយភាពនិងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនរបស់លោក។ សម្រាប់បទចម្រៀងដែលធ្វើអោយហ្វេនគាំទ្រលោកខ្លាំងមានដូចជា បញ្ចប់ស្នេហ៍ត្រឹមនេះ, សម្បកស្នេហ៍, មិនបានត្រៀមចិត្ត, និងបទចម្រៀងជាច្រើនបទទៀតដែលទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីជំនាន់នោះ។
បើក្រឡេកមកមើលពីជីវិតក្នុងពេលបច្ចុប្បន្នរបស់លោក គង់ សង្វាដានី វិញ លោកបានរៀបការនិងមានកូនស្រី ២រូបដែលរស់នៅយ៉ាងមានសុភមង្គល។ លើសពីនេះក្រោយពីលោកបានផ្តាច់ខ្លួនចេញពីវិស័យសិល្បៈ លោកក៏ជាអ្នកថតរូបមួយរូប ហើយក៏ជាម្ចាស់ហាងកាហ្វេនិទាន៕