ផ្អែមល្ហែមណាស់! កៀកថ្ងៃមង្គល នៅ សុីនឿន បញ្ចេញរូបភាព Pre-wedding ស្អាតកប់!

ជាការពិតណាស់ កាលពីពេលថ្មីៗនេះកន្លងទៅនេះ​ តារាចម្រៀងសំបូរប្រជាប្រិយភាពលោក នៅ សុីនឿន បានបង្ហោះសារក៏ដូចជាសកម្មភាពលោកនិងអនាគតភរិយា បានធ្វើដំណើរទៅថតរូប Pre-wedding ត្រៀមសម្រាប់ថ្ងៃមង្គលខាងមុខនេះផងដែរ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះ ក៏បានបញ្ចេញរូបភាព Pre-wedding ទាំងអស់នោះមក ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ ចាប់អារម្មណ៍ និងសរសើរថាស្រស់ស្អាត និងសក្ដិសមគ្នាថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗ ក៏បាននាំគ្នាជូនពរអ្នកទាំងពីរ និងឆាប់ប្រកាសថ្ងៃមង្គលឆាប់ៗនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី