ក្លិនរដូវក្ដៅមកភាយៗតែម្ដងហើយមួយរយៈនេះ សម្រាប់ IG របស់អ្នកម៉ាក់កូនមួយ Janie Alphat បង្អួតរាងក្នុងឈុតហែលទឹក ថែមទាំងបង្ហាញភាពស៊ិចស៊ីកាន់តែខ្លាំងឡើងៗ ដូចជាកំពុងតែវិលត្រលប់មកគ្រងតំណែងនារីស៊ិចស៊ីម្ដងទៀត
ដូចរូបភាពជាក់ស្ដែងដែរ Janie ស្ថិតក្នុងឈុតប៊ិគីនីតូចៗតែមែនទែន តាមឃ្លារបស់នាងដែលបានសរសេរថា “Less is more” នាងគេងជ្រត់ដៃកាច់រាងថតរូប ស៊ិចស៊ីគ្មានទាស់ បង្អួតរាងដ៏សែនស្រស់ស្អាតនិងជាទីប្រាថ្នារបស់នារីៗជាច្រើនទៀត ជាពិសេសត្រង់ពោះរបស់នាងរាបដូចគេអ៊ុត
រឿងនេះហ្វេនៗអ្នកគាំទ្រនាំគ្នាចូលទៅចុចឡាយអោយស្ទើរតែចង់ផ្ទុះ IG ទៅហើយចា
អត្ថបទដោយ : នីត្តា