កុំថាឡើយមនុស្សចាស់សូម្បីតែកូនក្មេងៗក៏ចូលចិត្ត Yaya ខ្លាំងណាស់ដែរ…លេងជាមួយកូន Margie និយាយពីថាត្រូវគ្នាណាស់! មានរូបភាព

ជាតួឯកស្រីដែលមានអារម្មណ៍ស្រស់ស្រាយនិងស្រលាញ់ក្មេងៗស្រាប់ទៅហើយសម្រាប់ Yaya Urassaya ដល់ពេលបានមកជួបនិងក្មួយៗដែលកំពុងស្រលាញ់យ៉ាងអូន Mika-Miya កូនភ្លោះរបស់ Margie Rasri និង Pok Passakorn បរិយាកាសនាំភាពរីករាយស្រស់ស្រាយក៏កាន់តែខ្លាំងឡើងទៅទៀត

ដោយជាក់ស្ដែង Yaya បានផុសរូបភាពគួអោយស្រលាញ់ៗជាមួយនិងសកម្មភាពជួបមុខគ្នាជាមួយនិងក្មួយៗ Mika-Miya ព្រមទាំងមានផុសឃ្លានៅក្នុងបណ្ដាញសង្គមថា “បញ្ចុះបញ្ចូលក្មួយៗជារឿយៗថា auntie Yaya is the best” រូបភាពនេះគួអោយស្រលាញ់ទាំងក្មួយទាំងមីងតែម្ដង អ្នកគាំទ្រចុចឡាយអោយរាប់សែនភ្លាមៗ

After Footer (Active) - damrei Mr1 Zone2

អូន Mika ដែលកំពុងនៅលើភ្លៅរបស់ Yaya ហើយអូន Miya ឈរនៅជិតៗម៉ាក់មីងដៃចង្អុលក្បាលធ្វើអោយមីង Ya អស់សំណើតនិងសរសើរមិនដាច់ពីមាត់ រឿងនេះម៉ាក់ៗរូបស្អាតយ៉ាង Margie ក៏ចូលខ្លួនទៅ comment ណែនាំដែលថា “Lol  នាំទៅអោយចំណីត្រីផង  number1 លេខមួយភ្លាម”

អត្ថបទដោយ : នីត្តា