សាកសមឈ្មោះជាព្រះនាងមែន! តារាស្រី Mai Davikah បង្ហាញខ្លួនក្នុងឈុតម៉ាកល្បីមួយ បញ្ចេញសាច់ក្បាលពោះសខ្ចី ចង្កេះស្ដើង ត្រូវអ្នកគាំទ្រស្រែកឡើងភ្លាត់សម្លេងដើម្បីអបអរ

អ្នកទាំងអស់គ្នាប្រែលជាធ្លាប់បានស្គាល់ពីតារាសម្ដែងស្រីវ័យក្មេង Mai Davikah ដែលត្រូវជាគូស្នេហ៍របស់វីរបុរសសង្ហា Ter Chantavit។ Mai Davikah ជាតារាស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតលេចធ្លោយ៉ាងខ្លាំងបូករួមជាមួយស្នាមញញឹមផ្អែមល្ហែម ភាពរួសរាយរាក់ទាក់ និងទេពកោសល្យជំនាញក្នុងវិស័យឧស្សាហកម្មកម្សាន្តថៃ។ អ្វីដែលល្អនោះ Mai Davikah ក៏ជាកំពូលតារាស្រីមួយដួង ដែលទទួលបានប្រិយភាពយ៉ាងច្រើនពីអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ។

ដោយឡែក អំឡុងពេលថ្មីៗនេះ តារាសម្ដែងស្រី Mai Davikah ​មានវត្តមានចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ “Gucci Love Parade” ដែល​ត្រូវបានដឹក​មក​ផ្ទាល់​ពី Los Angeles នៃសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ ក្នុងដំណាក់កាលនោះផងដែរ ក៏មានប្រិយមិត្តដែលជាអ្នកគាំទ្រ Gucci មួយចំនួនធំឃើញហើយមានភាពស្រឡាំងកាំងយ៉ាងខ្លាំង ថែមទាំងលាន់មាត់សរសើរថា នាងពិតជាស្រស់ស្អាតណាស់ មិនថាស្ថិតក្នុងរបៀបទម្រង់បែបណាតែងតែបង្កការភ្ញាក់ផ្អើលទាក់ទាញបំផុត។

After Footer (Active) - damrei Mr1 Zone2

អ្វីដែលកាន់តែពិសេសជាង ក្នុងព្រឹត្តិការណ៍នៃការបង្ហាញម៉ូដរ៉ូបនេះ Mai Davikah បានលេចចេញនូវរូបរាងតូចច្រឡឺង ចង្កេះស្ដើងគួរឲ្យចាប់អារម្មណ៍រហូតត្រូវបានមហាជនដែលនិយមតាមដាននាងកន្លងមក ដាក់រហស្សនាមដ៏សាកសមថា “ព្រះនាងចង្កេះ S”។ រីឯមួយផ្នែកទៀតនិយាយថា នាងស្អាត​ជាងគេ​។ តើខ្ញុំអាចសុំចង្កេះបានទេ?”៕

ប្រភព៖ IG