មួយរយៈនេះពេលចុងក្រោយនេះ តារាស្រីស្រស់អាយុជាង ៣០ឆ្នាំ Yang Mi ទទួលរងការរិះគន់មកជាហូរហែរមិនចេះចប់ឡើយ តាមរយៈបណ្ដាញសង្គម ពីសំណាក់អ្នកគាំទ្រមួយចំនួន។
ដូចជាពេលថ្មីៗនេះ គ្រាន់តែតារាស្រីរូបនេះ បានសម្ដែងធ្វើជាតួក្មេងស្រីវ័យក្មេងម្នាក់ ដែលត្រូវបង្ហាញ ភាពស្លូតត្រង់ និងភាពល្ងង់ខ្លៅ របស់នារីជំទង់ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាលើកដំបូង ក៏ត្រូវបានគេរិះគន់ផងដែរ។
ការរិះគន់ដ៏ចម្រូងចម្រាស់នេះ គឺដោយសារតែ តារាស្រី Yang Mi ត្រូវបានគេវាយតម្លៃថា មានភាពឆ្គាំឆ្គង នៅពេលដែលនាងព្យាយាម សម្តែងភាពផ្អែមល្ហែម និងរួសរាយរាក់ទាក់ ជាពិសេស ព្រមទាំងបង្កឲ្យមាន រឿងចម្រូងចម្រាសនៅពេលដែល នាងដើរតួជានារីវ័យក្មេង ខណៈដែលខ្លួនមានវ័យជាង ៣០ ឆ្នាំទៅហើយ។
មិនត្រឹមតែប៉ុណ្ណោះ ទំព័រសារព័ត៌មានដ៏ល្បី បានបង្ហាញពី រូបថតរបស់នាង ដែលមានការរិះគន់ថា មិនស្រស់ស្អាត សម្លៀកបំពាក់ពណ៌ស្លេក ធ្វើឱ្យសម្រស់កាន់តែធ្លាក់ចុះ ថែមទៀតផង៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖