ស្អាត! នារីរូបនេះហើយដែលមានពត៌មានជាមួយតួឯកប្រុសលោក Boy ក្រោយទៅកំសាន្ដសមុទ្រ!!

តារាសម្ដែងប្រុសលោកមានឈ្មោះល្បីក្នុងរឿងភាគថៃលោក Boy Pakorn ក្រោយពីមានអ្នកគាំទ្រនិងអ្នកសារពត៌មានសួរពីទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលរូបលោកទៅកំសាន្ដមាត់សមុទ្រជាមួយគ្នា ពេលនេះលោក Boy ចេញមុខមកនិយាយហើយ។

ដោយតួឯកប្រុសលោក Boy បាននិយាយដោយមិនលាក់លៀមដែរថារូបលោកពិតជាបានទៅកំសាន្ដមាត់សមុទ្រជាមួយគ្នាមាន ថែមទាំងបានថតរូបឲគ្នាផងដែរ។ ហើយនារីរូបនោះក៏គឺអ្នកចម្រៀងស្រីនាង Faye Pornpavee អ្នកទាំងពីរមានទំនាក់ទំនងត្រឹមនិយាយគ្នាតែមិនទាន់សម្រេចជាសង្សារនឹងគ្នានោះឡើយ ចំណែករឿងអនាគតយ៉ាងណានោះទុកឲពេលវេលាជាអ្នកប្រាប់ការពិតទៅចុះ។ ក្រោយពីមានការលើកឡើងបែបនេះពីលោក Boy ធ្វើឲអ្នកគាំទ្រចាប់គូនេះឲលោកភ្លាមៗនិងសសើរថាខាងស្រីស្រស់ស្អាតសាកសមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ