បវរកញ្ញ លីវ ជីលី ចង់វីដេអូប្រតិកម្មចំពោះអ្នកយកវីដេអូនាងកាត់តរឿងនេះ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ បវរកញ្ញា Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ដែលនាងគឺជាបវរកញ្ញាកម្ពុជាដំបូង ដែលប្រឡងឈានចូលដល់លំដាប់ទី២០ លើឆាកអន្ដរជាតិផងដែរ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ មានផេកហ្វេសប៊ុកមួយបានរកសម្ដីនាង ទៅកាត់ត ដែលនិយាយអំពីបវរកញ្ញាយកសម្រស់ជាធំ ហើយពេលនោះក៏មានពាក្យរិះគន់មួយចំនួនទៅលើនាង ធ្វើឲ្យនាងចេញមុខប្រតិកម្មយ៉ាងខ្លាំង និងបកស្រាយឲ្យគ្រប់គ្នាបានយល់ពីពាក្យសម្ដីនាងបន្ថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ តារាស្រីរូបនេះ ក៏បានរៀបរាប់ថា បវរកញ្ញាសំខាន់គឺរូបសម្រស់មែន តែបើមានចំណេះដឹងទៀតរិតតែល្អប្រសើរ ហើយនាងបានបញ្ជាក់ថា ចំណេះដឹងលុះត្រាតែយើងជាប់ដល់ Top10 ឬ Top5 ទើបគេសួរសំនួរមកយើងផងដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី