ភ្ញាក់ផ្អើល! Anne Thongprasom ទើបតែបង្ហាញមុខមនុស្សសំខាន់ម្នាក់ស្អាតសង្ហាណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រីជើងចាស់ Anne Thongprasom ដែលនាងបានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ ហើយកន្លងមកគ្រប់គ្នាក៏មិនដែលបានដឹងដែរថា តារាស្រីរូបនេះមានប្អូនប្រុសបង្កើតម្នាក់ផងដែរ។

យ៉ាងណាមិញថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលបង្ហាញមុខប្អូនប្រុសរបស់ខ្លួនលើដំបូង Boong ដែលលោកមានអាយុតិចជាងនាង ៦ ឆ្នាំ ហើយក៏ទើបតែបញ្ចប់ការសិក្សានៅក្រៅប្រទេសជំនាញផ្នែកចុងភៅ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះតារាស្រីរូបនេះក៏បានរៀបរាប់សារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះដែរថា៖

«មនុស្សភាគច្រើនអាចមិនធ្លាប់បានដឹងពីមុនថា ខ្ញុំមានបងប្អូនប្រុសបង្កើត ព្រោះខ្ញុំបាន​បញ្ជូនគាត់ឱ្យទៅសិក្សានៅបរទេស»៕

តោះ! ចង់ដឹងថាប្អូនប្រុសតារាស្រីរូបនេះ ស្រស់សង្ហាប៉ុនណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី