បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃលោក New Wongsakorn និង Now Tisanart មានទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ ហើយហ្វេនៗជាច្រើនក៏កំពុងតែទន្ទឹងរង់ចាំដំណឹងល្អពីគូស្នេហ៍មួយគូនេះផងដែរ។
យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ទំនាក់ទំនងស្នេហាអ្នកទាំងពីរវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ទោះបជាអាយុអ្នកទាំងពីរខុសគ្នារហូតដល់ជា១០ឆ្នាំក៏ពិតមែន។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកទាំងពីរបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងបណ្ដាញសង្គម បង្ហាញពីសកម្មភាពអ្នកទាំងពីរទៅកំសាន្ដនៅឯតំបន់មាត់សមុទ្រជាមួយគ្នា ក្រោមបរិយាកាសយ៉ាងស្រស់ស្រាយ និងពោរពេញដោយក្ដីសុខយ៉ាងខ្លាំងតែម្ដង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី