តារាស្រី Pat Napapa រងការរិះគន់យ៉ាងចាស់ដៃទៀតហើយ ដោយសារតែនាងមិនបានធ្វើរឿងបែបនេះក្រោយពេលជួបហ្វេន!

រឿងរ៉ាវរបស់តារាស្រីកូនមួយ Pat Napapa បានក្លាយទៅជារឿងរ៉ាវដែលកំពុងក្តៅគគុកនៅក្នុងបណ្តាញសង្គម ហើយតារាស្រីរូបនេះហាក់ជួបរឿងជាបន្តរបន្ទាប់មកជានិច្ចតែម្តង។

កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានទទួលរងនូវពាក្យរិះគន់យ៉ាងចាស់ដៃថាគ្មានសីលធម៌នៅក្នុងខ្លួន រឿងរ៉ាវគឺដោយសារនៅពេលដែលនាងទៅហាងបាយមួយកន្លែង ហើយមានហ្វេនមួយរូបបានសុំនាងថតរូបជាមួយ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលថតរួចហ្វេនក៏បានលើកដៃសំពះអរគុណដល់រូបនាង ប៉ុន្តែនាងបែរជាដើរចេញដោយមិនបានលើកដៃសំពះតបទៅហ្វេនវិញនោះទេ។ ដោយសារតែអកប្បកិរិយារបស់តារារូបនេះបែបនេះ បានធ្វើអោយផ្ទុះការរិះគន់យ៉ាងខ្លាំងថានាងគ្មានសីលធម៌ទាល់តែសោះ៕