កុំចង់ខ្លាំងប្អូន! Sririta សុំការពារកិត្តយសខ្លួនឡើងតុលាការចាត់ការពួកជើងល្អកាត់តរូបភាពនាងរឿងអាសអាភាសទារសំណង…..! មានរូបភាព
Sririta បណ្ដើរស្វាមី Korn Narongdej ធ្វើដំណើរទៅឡើងតុលាការប្ដឹងពួកជើងល្អ ក្រោយពីមានការកាត់តរូបភាពនាងក្នុងរឿងអាសអាភាស
អាចនិយាយបានថានិយាយមែនធ្វើមែនសម្រាប់អ្នកម៉ាក់កូនមួយរូបស្រស់ Rita Sri Rita ដោយមុននេះត្រូវពួកជើងល្អកាត់តរូបភាពធ្វើវីដេអូរឿងអាសអាភាសចែករំលេក សាងការខូចខាតដល់សាម៉ីខ្លួនជាច្រើនរហូតធ្វើអោយនាងមិនអាចនៅស្ងៀមបាន ត្រូវប្រញាប់ចាត់ការតាមដំណាក់កាលនិងតាមច្បាប់ជាដាច់ខាត
ហើយថ្មីៗនេះ Sririta និងស្វាមីបានធ្វើដំណើរឡើងតុលាការដើម្បីផ្តល់សក្ខីកម្ម និងស៊ើបអង្កេតមូលហេតុនៃពាក្យបណ្តឹង ក្នុងករណីប្រមាថតាមរយៈការឃោសនាធ្វើអោយបាត់បង់កិត្តយសកេរ្ដិ៍ឈ្មោះ ហើយនាងក៏បានបង្ហាញនៅក្នុង IG ថា “Rita មកមកផ្តល់សក្ខីកម្មប្រឆាំងនឹងអ្នកកែសម្រួលបទល្មើសហើយចែករំលែកវីដេអូអាសអាភាស ដែលមានអ្នកប្រើឈ្មោះរបស់ Rita និងបានយករូបរបស់ Rita ជាច្រើនរូបទៅកាត់តចូលក្នុងវីដេអូនិងផងដែរ ដោយតាំងចិត្តប្រើពេលមនុស្សស្រីម្នាក់និងសក់បាំងមុខ ដើម្បីធ្វើអោយមានការយល់ច្រលំថាវីដេអូនិងជា Rita តាំងចិត្តធ្វើបាប Rita បាត់បង់កិត្តិយសកេរ្ដិ៍ បាត់បង់ភាពថ្លៃថ្នូររងការប្រមាថមើលងាយ បាត់បង់តម្លៃជាមនុស្សស្រី កើតមានការស្អប់
Rita ធ្វើការក្នុងសិល្បៈមកជាង 26ឆ្នាំ ដោយការតាំងចិត្តនិងការខិតខំប្រឹងប្រែង និងធ្វើដោយរឿងល្អៗមករហូត ហើយមិនដែលធ្វើអ្វីគួរឲ្យអាម៉ាស់ឡើយ ជាពិសេសពេលនេះ Rita មានកូនត្រូវតែការពារ មិនត្រូវការអោយនរណាមានការយល់ច្រលំអ្វីទាំងអស់ ហើយសុំបញ្ជាក់ម្ដងទៀតថាអ្នកនៅក្នុងវីដេអូនិងមិនមែនជា Rita ៗសុំដំណើរការរឿងក្ដីទៅតាមច្បាប់ចំពោះអ្នកគ្រប់គ្នាដែលចែករំលែក កាត់ត ផ្ញើរបន្ដហើយនិងចែកចាយវីដេអូខាងលើ និងរករឿងអោយដល់ទីបំផុត Rita សូមអគុណដល់បងៗ អ្នកសារពត៌មានគ្រប់រូបខ្លាំងណាស់ចា ដែលបានមកជួយជាកំលាំងចិត្តដល់ Rita”
ក្រៅពីនេះខាងមេធាវីរបស់ Rita បានបង្ហាញថា មានការទាមទារសងការខូចខាតជាចំនួនទឹកប្រាក់ 1លានបាត
អត្ថបទដោយ : នីត្តា