ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាចម្រៀងស្រីសំបូរប្រជាប្រិយភាព វីរៈនិច រៀបមង្គលការមានស្វាមីមក ហ្វេនៗជាច្រើនតែងតែឃើញអ្នកនាងបង្ហោះរូបភាពផ្អែមល្ហែមជារឿយៗជាមួយគ្នា។
ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ នៅពេលឃើញតារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពជាមួយស្វាមី នៅលើ Skybar មួយកន្លែងដែលមានទេសភាពដ៏ស្រស់ស្អាត និងធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយលួចច្រណែនសឹងតែគ្រប់គ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញតារាស្រីរូបនេះនិងស្វាមីកាន់តែផ្អែមល្ហែមខ្លាំងក្រោយពេលរៀបការ និងសង្ឃឹមថាអ្នកទាំងពីរឆាប់មានដំណឹងល្អថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី