តារាស្រីនាង Yingyae ត្រលប់មករកធម្មជាតិវិញ ដោះច្រមុះធ្វើចេញសល់តែទម្រង់ដើម!!

សូមតែដូចដើមដូចធម្មជាតិវិញទេ! តារាស្រីក្នុងសិល្បៈថៃនាង Yingyae Nontaporn បានទៅឲគ្រូពេទ្យដោះគ្រោងច្រមុះធ្លាប់កែចេញទុកតែមួយដូចមុនពេលធ្វើវិញបានហើយ លែងចង់បានច្រមុះស្រួចខ្ពស់ទៀតហើយក្រោយជួបបញ្ហា។

ដោយតារាស្រីនាង Yingyae តែងតែត្រូវបានអ្នកគាំទ្រស្គាល់ផងដែរថាជាតារាស្រីមានសម្បុរស្បែកសស្អាតដើមទ្រូងធំនិងទម្រង់ច្រមុះស្រួច ដោយទាំងនេះរូបនាងក៏មិនដែលលាក់លៀមដែរថានាងគឺបានធ្វើការវះកាត់កែកុនមក។ ធ្លាប់តែជាអាយដលកែសម្រស់របស់អ្នកគាំទ្រស្រីៗ ពេលនេះតារាស្រីនាង Yingyae បានប្រាប់ថាដោះច្រមុះកែចោលហើយទុកតែដូចដើមបានហើយក្រោយរូបនាងមានបញ្ហាជាមួយច្រមុះសុប្បនិម្មិត្តទើបត្រូវធ្វើការដកចោល ពេលនេះបានទម្រង់ដូចមុនពេលនាងកែមកវិញហើយ។ ហើយក៏មានមិត្តភក្ដិនិងអ្នកគាំទ្រជាច្រើនបានមកឲកម្លាំងចិត្តនាងដោយបានប្រាប់ថាថែរក្សាខ្លួនឲបានល្អគ្មានអ្វីសំខាន់ជាងសុខភាពនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ