មានរូបស្វីតៗតាំងពីដើមឆ្នាំដល់ចុងឆ្នាំតែម្ដងហើយ សម្រាប់គូស្នេហ៍តារាទាំងក្នុងនិងក្រៅកញ្ចក់ទូរទស្សន៍គូរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រីនាង Kimberley Anne Woltemas។ ដោយពេលនេះទាំងគូរឹតបង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងច្បាស់លាស់ បង្ហោះរូបគូផ្ដោះផ្ដងគ្នាលេងក្នុងបណ្ដាញសង្គមធ្វើឲទទួលបានការជូនពរពីមិត្តអ្នកគាំទ្រ។
ហើយថ្មីៗនេះតារាស្រីនាង Kimberly ធ្វើឲអ្នកគាំទ្រចង់លើសជាតិស្ករទៀតហើយជាមួយពាក្យពេជន៍ពាក្យផ្អែមល្ហែមរបស់នាងដាក់គូស្នេហ៍ ដោយ Kimberly បានបង្ហោះរូបគូថ្ងៃដើរកំសាន្ដលេងជាមួយ Mark ព្រមប្រាប់ឲមនុស្សទូទាំងលោកដឹងថា He’s My Universe(គាត់ជាលោកទាំងមូលរបស់ខ្ញុំ)។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ